លក្ខខណ្ឌ

កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​
(ចាប់ពីពេល​នេះតទៅ​ ហៅកាត់​ថា កិច្ចព្រមព្រៀង)​
លក្ខខណ្ឌទូទៅ​

ក្រុមហ៊ុន​ភ្នាល់ គឺ​ជាក្រុមហ៊ុន​ Melbet ដែលជា​ធនធាន​អ៊ីនធឺណិត (ចាប់​ពី​ពេល​នេះ​តទៅ​ ហៅ​កាត់ថា​ “ក្រុមហ៊ុន”) ជា​កន្លែង​ដែល​អ្នក​ប្រើប្រាស់​ទទួល​បានមធ្យោបាយ​ងាយ​ស្រួល​ក្នុង​ការ​ភ្នាល់​តាមអនឡាញ។​
ម៉ាកយីហោចម្បង​របស់​ក្រុមហ៊ុន​ គឺ​ជា​បណ្ដុំ​សមាសធាតុ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ក្រុម​ហ៊ុនដទៃ​ផ្សេង​ទៀត​ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់ងាយស្រួល​នឹង​ទទួលស្គាល់​។​ ម៉ាកយីហោ​ចម្បង​របស់​ក្រុមហ៊ុន (ចាប់​ពី​ពេល​នេះ​តទៅ ​ហៅកាត់ថា​ ម៉ាកយីហោ​ក្រុមហ៊ុន) ​សម្រាប់​កម្មវិធីសាខា​ក្រុមហ៊ុន​ គឺមានឈ្មោះ​ថា​ Melbet។
គេហទំព័រ​ ឬ​ធនធាន​របស់​ក្រុមហ៊ុន​ (ចាប់​ពី​ពេលនេះតទៅ ក៏​ត្រូវ​ហៅ​កាត់​ថា​ Melbet ផង​ដែរ) គឺ​ជា​គេហទំព័រមួយ​ឬ​ច្រើន​របស់​ក្រុមហ៊ុន​ដែលមាន​ម៉ាកយីហោ​របស់​ក្រុម​ហ៊ុន​ទាំងស្រុង​ឬ​ដោយ​ផ្នែក ​នៅ​ក្នុង​ឈ្មោះ​ដូម៉េន​មួយ​។​
ផលិតផល​របស់​ក្រុមហ៊ុន​ គឺ​ជា​សេវាកម្ម​ ឬ​បណ្ដុំសេវាកម្ម ​ដែល​បាន​ផ្ដល់ជូន​ទៅឱ្យ​អ្នក​ប្រើប្រាស់​តាមរយៈ​ធនធាន​របស់​ក្រុមហ៊ុន​។​
​កម្មវិធីសាខា​ក្រុមហ៊ុន គឺ​ជា​ប្រភេទ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​និង​សាខា​ក្រុមហ៊ុន​ ដែល​ត្រូវ​អនុវត្ត​តាមរយៈ​ធនធាន​របស់​ក្រុមហ៊ុន និយាយ​ឱ្យ​ចំគឺ​តាមរយៈគេហទំព័រ Melbetpartners.com ដែល​ក្នុង​នោះ​ សាខា​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ធាន​ធាន​របស់ខ្លួន ឬ​ធនធាន​នានា​ អាច​ធ្វើ​ការ​ផ្សព្វផ្សាយ​សេវា​កម្ម​របស់​ក្រុមហ៊ុន​ និង​ទទួល​បានប្រាក់សំណង​ត្រឡប់​មកវិញ​។​ គោលការណ៍​ជាមូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការប្រភេទ​នេះ​ មានចែង​ខាង​ក្រោម​ ហើយ​ត្រូវ​ចាត់ទុក​ថា​បាន​ទទួល​យក​ដោយ​សាខា​ក្រុមហ៊ុន​ គិត​ចាប់​ពី​ពេល​នៃ​ការ​ចុះ​ឈ្មោះ​របស់​ខ្លួន​ចូល​ក្នុង​កម្មវិធីសាខា​ក្រុមហ៊ុន​នៅ​លើគេហទំព័រ​ Melbetpartners.com។
សាខា​ក្រុមហ៊ុន​ គឺ​ជា​អ្នកគ្រប់គ្រង​គេហទំព័រ​ (បុគ្គល​ ឬ​នីតិបុគ្គល) ដែលបំពេញតាម​លក្ខខណ្ឌ​នៃ​កម្មវិធីសាខា​ក្រុមហ៊ុន​នៅលើគេហទំព័រ​ Melbetpartners.com ដែល​គោលបំណង​សំខាន់​នៃ​ការ​ចូលរួម​ចំណែក​ក្នុង​កម្មវិធីសាខា​ក្រុមហ៊ុននេះ​ គឺ​ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​ថ្មីៗ​ ឱ្យចូល​ទៅកាន់​ធនធាន​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ផងដែរ​។​
គណនី​សាខា​ក្រុមហ៊ុន​ គឺ​ជា​គណនី​បុគ្គលមួយ​របស់​សាខាក្រុមហ៊ុននៅ​ក្នុង​កម្មវិធីសាខា​ក្រុមហ៊ុន​។​
អ្នកប្រើប្រាស់​ថ្មី​ គឺ​ជា​អ្នក​ប្រើប្រាស់​ដែលពុំ​ធ្លាប់​មានគណនី​អ្នកលេង​កាល​ពី​មុន​នៅ​លើ​គេហទំព័រណាមួយ​របស់​ Melbet ដែល​ត្រូវ​សាខា​ក្រុមហ៊ុនទាក់ទាញ​ចិត្ត​មកកាន់​គេហទំព័រ​របស់​ក្រុមហ៊ុន​តាមរយៈ​ឧបករណ៍​ពិសេស​ ហើយ​បាន​ចុះ​ឈ្មោះ​បង្កើត​គណនី​អ្នក​លេង​មួយ​នៅ​លើ​ Melbet និង​បាន​ធ្វើ​ការ​ដាក់​ប្រាក់​ជា​លើកដំបូង​។
តំណភ្ជាប់​បញ្ជូន​បន្ត​ គឺ​ជាតំណភ្ជាប់​ទៅកាន់គេហទំព័រ​របស់ក្រុម​ហ៊ុន ដែល​មានព័ត៌មានកំណត់អត្តសញ្ញាណ​ពិសេស​របស់​សាខា​ក្រុមហ៊ុន។​
ប្រាក់ចំណូល​ គឺ​ជា​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​ដោយ​សាខា​ក្រុមហ៊ុន​ក្នុង​លក្ខណៈ​ជា​ប្រាក់កម្រៃ​ជើង​សា គិត​លើ​ប្រាក់ចំណេញ​ពី​អ្នក​ប្រើប្រាស់​ថ្មី​ ដែល​សាខា​ក្រុមហ៊ុន​ជា​អ្នកណែ​នាំ​មក​។​
ការ​ទូទាត់​ គឺ​ជា​ការ​ទូទាត់ (ប្រាក់ចំណូល) ​ដែល​ត្រូវ​ផ្ទេរ​ទៅ​កាន់​សាខាក្រុមហ៊ុន​ពី​គណនី​ផ្ទៃ​ក្នុង​នៃ​កម្មវិធីសាខាក្រុមហ៊ុន​ តាមរយៈ​ប្រព័ន្ធ​ទូទាត់ខាង​ក្រៅ​។​
រយៈពេល​រាយការណ៍​ គឺ​ជា​រយៈពេល​ដែល​អាច​បញ្ជាក់​បាន ដើម្បី​ឱ្យ​សាខាក្រុមហ៊ុន​ធ្វើ​ការ​តាមដាន​លទ្ធផល​ការងារ​របស់ខ្លួន​នៅ​ក្នុង​កម្មវិធីសាខាក្រុមហ៊ុន។
សម្ភារៈផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មានដូច​ជា​ អត្ថបទ ក្រាហ្វិក​ សំឡេង វីដេអូ និង​សម្ភារៈចម្រុះ​មា​ន​លក្ខណៈ​ជា​ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​ ដែល​បម្រើ​ដល់​កា​រ​ផ្សព្វផ្សាយ​ផលិតផល​របស់ក្រុមហ៊ុន​នៅ​លើ​អ៊ីនធឺណិ​ត។​

ខនិង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ​

‎1. លក្ខខណ្ឌ​ទូទៅ​
‎1.1. សាខាក្រុមហ៊ុន​សន្យា​ថា​ នឹង​អានខនិង​លក្ខខណ្ឌ​នៃ​កម្មវិធីសាខាក្រុមហ៊ុនឱ្យ​បាន​ដឹង​ នៅ​មុន​ពេល​ចាប់​ផ្ដើម​អនុវត្ត​ការងារ​ជាមួយ​ក្រុមហ៊ុន និង​ទទួល​យក​ខនិង​លក្ខខណ្ឌ​ទាំង​នោះ​។​
‎1.2. មានតែ​អ្នក​ប្រើប្រាស់​ដែល​មាន​អាយុចាប់​ពី​ 18 ឡើង​ប៉ុណ្ណោះ​ ដែល​អាច​ក្លាយ​ជា​សមាជិក​ម្នាក់​ និង​អាចបំពេញ​តាមលក្ខខណ្ឌ​នៃ​កម្មវិធីសាខាក្រុមហ៊ុនបាន។
ក្រុមហ៊ុន​នឹង​មិនទទួល​ខុស​ត្រូវ​ចំពោះ​ភាគីទីបី​ណាមួយ​ ចំពោះ​ការ​ខក​ខាន​របស់​សាខាក្រុមហ៊ុនក្នុង​ការ​អនុវត្ត​តាម​មាត្រា​ស្ដីពី​អាយុនីតិជនឡើយ​។​ ប្រសិន​បើបំពាន​មាត្រា​នេះ​ នោះ​ក្រុមហ៊ុន​នឹង​មានសិទ្ធិ​ក្នុង​ការ​បដិសេធ​ការ​ទូទាត់​ប្រាក់​ចំណូលទៅឱ្យសាខាក្រុមហ៊ុន និង​បង្កកគណនី​របស់សាខាក្រុមហ៊ុននោះ។​
‎1.3. សាខាក្រុមហ៊ុន​ត្រូវ​ទទួ​ល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​សុវត្ថិភាព​ទិន្នន័យ​ផ្ទាល់ខ្លួន​ ការ​រក្សា​ទុកទិន្នន័យ​នោះ រួមទាំង​ការ​ឡុកចូល​ប្រព័ន្ធ​ និង​លេខកូដសម្ងាត់​ផងដែរ​។​ ក្រុមហ៊ុន​នឹង​មិនទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់ទិន្នន័យ​ផ្ទាល់ខ្លួន​ណាមួយរបស់សាខាក្រុមហ៊ុន និ​ង​/ឬការ​ផ្ទេរ​ទិន្នន័យ​នោះ​ទៅកាន់ភាគីទីបី​ឡើយ​។
‎1.4. តាមរយៈកម្មវិធី​សាខាក្រុមហ៊ុន ក្រុមហ៊ុនរក្សា​សិទ្ធិ​ក្នុង​ការ​បដិសេធ​មិនធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាខាក្រុមហ៊ុនណាមួយ​បាន​ ចំណែកឯក្រុមហ៊ុន​មិន​មាន​កាតព្វកិច្ចក្នុង​ការ​ពន្យល់ពី​ការ​បដិសេធ​នោះ​ឡើយ​។
‎1.5. ក្រុមហ៊ុនមានសិទ្ធិ​ក្នុង​ការ​ផ្លាស់ប្ដូរ​ណាមួយ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​ និង​ធ្វើ​កែ​ប្រែ​លក្ខខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​តំណាង​នៃ​កម្មវិធីសាខាក្រុមហ៊ុន។​ តាមលទ្ធភាព​ដែលអាចធ្វើទៅ​បាន​ ការ​ជូនដំណឹង​អំពី​ការ​ផ្លាស់ប្ដូរសំខាន់ៗណាមួយ​ នឹង​ត្រូវ​ផ្ញើទៅកាន់​អាសយដ្ឋាន​អ៊ីម៉ែល ឬ​តាម​ប្រភព​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្សេង​ទៀត​ ដែល​ផ្ដល់ជូន​ដោយ​សាខាក្រុមហ៊ុននៅ​ក្នុងគណនី​សាខាក្រុមហ៊ុន។​
កំណែ​ប្រែកិច្ចព្រមព្រៀង​នេះ​ដែលអាច​យក​ជា​ការបាន គឺ​ជា​កំណែ​ប្រែ​ដែល​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​របស់កម្មវិធី​សាខាក្រុមហ៊ុន។​
‎1.6. សាខាក្រុមហ៊ុនអាច​ធ្វើ​ការ​ចុះ​ឈ្មោះ​ជាមួយ​កម្មវិធី​សាខាក្រុមហ៊ុនបាន​តែម្ដង​គត់​ ហើយ​ការ​ចុះឈ្មោះសាជាថ្មី​ រួមទាំង​ការ​ធ្វើ​ជាសាខាក្រុមហ៊ុនបន្ត​ ត្រូវ​បាន​ហាមឃាត់​ជា​ដាច់​ខាត។​
2. ការ​ដាក់​សម្ភារៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​
‎2.1. កិច្ចសហប្រតិបត្តិការ​ជាមួយ​សាខាក្រុមហ៊ុនជា​ផ្នែក​នៃកម្មវិធីសាខាក្រុមហ៊ុន មានន័យ​សំដៅលើ​ការ​ដាក់សម្ភារៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ធនធាន ឬ​ធនធាន​នានា​របស់​សាខាក្រុមហ៊ុន​។​
‎2.2. នៅ​ពេល​ដាក់​សម្ភារៈ​ផ្សព្វផ្សាយ​ជា​ផ្នែក​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន ​សាខាក្រុមហ៊ុន​ត្រូវ​អនុវត្ត​តឹងរឹង​ទៅ​តាម​ច្បាប់​ជា​ធរមាន​នៅ​ក្នុង​ប្រទេស ស្តីពី​កា​រ​ដាក់សម្ភារៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ព្រមទាំងគោរព​តាម​លក្ខខណ្ឌ​តម្រូវ​របស់​និយ័តករ​ និង​ស្ដង់ដា​ក្រ​មសីលធម៌​ ដោយប្រើប្រាស់តែ​សម្ភារៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​បាន​ពិនិត្យ​និង​អនុម័ត​ដោយ​ក្រុមហ៊ុនប៉ុណ្ណោះ​។
‎2.3. នៅ​ពេល​ដែល​សាខាក្រុមហ៊ុន​រៀប​ចំ​សម្ភារៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្ទាល់ខ្លួន​ នោះ​សាខាក្រុមហ៊ុន​ចាំ​បាច់​ត្រូវ​ប្រគល់​សម្ភារៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះជូនទៅ​តំណាង​របស់កម្មវិធីសាខាក្រុមហ៊ុន ដើម្បី​ពិនិត្យ​និង​អនុម័ត។ ក្នុង​ករណីមាន​ការ​បំពាន​លើ​មាត្រា​នេះ​នៃ​កិច្ចព្រមព្រៀង​ នោះ​លទ្ធផល​ដូច​មានចែង​ក្នុង​មាត្រា 2.9 នៃ​កិច្ចព្រមព្រៀង​នេះ​ នឹងអនុវត្តចំពោះ​សាខាក្រុមហ៊ុន។​
‎2.4. សាខាក្រុមហ៊ុន យល់​ស្រប​ក្នុង​ការ​គ្រប់គ្រ​ង​តាមដាន​ភាព​ជាប់ទាក់ទង​ និង​ភាពត្រឹមត្រូវ​នៃ​សម្ភារៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​បាន​ដាក់​នៅលើ​ធនធាន​របស់​ខ្លួន ឬ​ធនធាន​នានា​ (​គេហទំព័រ​ បណ្ដាញសង្គម កម្មវិធីផ្ញើសារ​ភ្លាមៗ ។ល។)​។ *
‎* សម្ភារផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​មិនជាប់​ទាក់ទង​ មានដូច​ជា៖​
‎- លក្ខខណ្ឌ​មិន​ត្រឹម​ត្រូវ​សម្រាប់​ការ​ធ្វើ​ប្រម៉ូសិន បូណឹស​ និង​ការផ្ដល់ជូន​ពិសេស​
‎- ការ​ច្នៃ​ប្រឌិត​ដែលហួសសម័យ​
‎- សម្ភារៈ​ផ្សព្វផ្សាយ​ដែល​មាន​ឡូហ្គោ​របស់​ក្រុម​ហ៊ុន​ដែល​មិនពាក់​ព័ន្ធ​
‎- សម្ភារៈ​ផ្សព្វផ្សាយ​ដែល​ប្រើឈ្មោះ​របស់​ក្រុមហ៊ុន​ ឬ​ឈ្មោះណាមួយ​របស់​ម៉ាកយីហោខ្លួន​ និង​មានតំណ​ភ្ជាប់​ទៅកាន់គេហទំព័រ​របស់​ក្រុមហ៊ុន​ប្រកួត​ប្រជែង។​ ក្នុង​ករណី​មានការ​បំពានបែបនេះ​ ក្រុមហ៊ុន​មានសិទ្ធិ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​លើ​លក្ខខណ្ឌនៃ​កិច្ច​ព្រម​ព្រៀង​ជាមួយ​សាខាក្រុមហ៊ុនភ្លាម​ ព្រម​ទាំង​រក្សា​លទ្ធភាព​ក្នុង​ការ​ប្លុក​គណនី​សាខាក្រុមហ៊ុន​ចោល​ផងដែរ​។​
‎2.5. សាខាក្រុមហ៊ុន​ត្រូវ​ទទួលខុស​ត្រូវ​ផ្ដាច់មុខ​និង​ទាំង​ស្រុង​លើ​ដំណើរ​កា​រ និង​ខ្លឹមសារ​នៃ​ធនធាន​នោះ ឬ​ធនធាននានា​ដែល​បាន​ដាក់សម្ភារៈ​ផ្សព្វផ្សាយពាណិជ្ជកម្ម​។​
‎2.6. សាខាក្រុមហ៊ុនធានា​និង​សន្យា​ការ​ពារ​មិនឱ្យ​មានការ​ដាក់សម្ភារៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​ធនធានរបស់ខ្លួ​ន ឬ​ធនធាននានា​ដែលមាន​លក្ខណៈ​មួល​បង្កាច់​ ស្ថិត​ក្រោម​អាយុកំណត់​ ខុស​ច្បាប់​ មាន​គ្រោះថ្នាក់ បង្ករការគំរាមកំហែង​ អាសអាភាស មិនគិត​ដល់​ជាតិសាសន៍​ឬ​ពូជសាសន៍ ឬ​មាន​លក្ខណៈ​គួរ​ឱ្យ​ស្អប់​ ឬ​មាន​ការ​រើស​អើង​ ហិង្សា មិន​ត្រឹម​ត្រូវ​ខាង​នយោបាយ​ ឬ​មាន​លក្ខណៈ​ផ្ទុយ​ឬ​បំពាន​លើ​សិទ្ធិ​របស់​ក្រុមហ៊ុន​ ឬ​សិទ្ធិ​របស់ភាគីទី​បី​។​
‎2.7. សាខាក្រុមហ៊ុនអាច​មិន​ដាក់​ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​ ឬ​ខ្លឹមសារ​ដែល​ផ្សព្វផ្សាយ​ពីគេហទំព័រ​របស់​ក្រុមហ៊ុន ​នៅ​ក្នុង​ប្រទេស​ណា​ដែល​ខ្លួន​ត្រូវ​បាន​ហាម​ឃាត់ឡើយ​ រួម​ទាំង​ប្រទេស​ដែល​ស្ថានភាព​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​ដោះ​ស្រាយ​ផង​ដែរ។
‎2.8. សាខាក្រុមហ៊ុន​មិន​អាច​ប្រើលំហូរចូលមើលគេហទំព័រ​ដែល​ទទួល​បានពីការ​ជំរុញ​ (រួមទាំង​ក្រាហ្វិកកូដ​ផង) បានឡើយ​។
‎2.9. ក្រុមហ៊ុន​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ទាមទារណាមួយ​ពី​ភាគីទីបី​ដែល​ពាក់ព័ន្ធ​នឹង​ធនធាន ឬ​ធនធាន​នានា​របស់​សាខាក្រុមហ៊ុន​ ផលិតផល ឬ​សេវាកម្ម​ណាមួយ​ដែល​ពាក់ព័ន្ធនឹង​សាខាក្រុមហ៊ុន​ឡើយ​។​
ប្រសិនបើសម្ភារៈ​ផ្សព្វផ្សាយពាណិជ្ជកម្ម​ត្រូវ​បាន​រកឃើញ​នៅ​លើ​ធនធាន​របស់​សាខាក្រុមហ៊ុន ឬ​ធនធានផ្សេង​ៗ​ដែល​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ​ នោះត្រូវ​ផ្ញើ​ការ​ព្រមាន​មួយទៅ​កាន់​សាខាក្រុមហ៊ុន ដោយ​មាន​សំណើ​ក្នុង​ការ​ផ្លាស់​ប្ដូរសម្ភារៈ​នោះចេញ​ផង​។​ សាខាក្រុមហ៊ុននឹងត្រូវ​យល់​ស្រប​ក្នុង​ការ​កែ​តម្រូវ​ការ​បំពាន​ដែល​បាន​កើត​ឡើង​នោះ ​ក្នុង​រយៈពេល​ 5 (ប្រាំ) ថ្ងៃ​ធ្វើ​ការ​។​
ប្រសិន​បញ្ហា​នៅ​មិនទាន់​ដោះ​ស្រាយ​បាន​ក្នុង​រយៈពេល​ដែល​បានកំណត់នេះ​ទេ​ នោះក្រុមហ៊ុន​ រក្សា​សិទ្ធិ​ក្នុង​ការ​ប្លុក​ការ​ទូទាត់ទៅឱ្យ​សាខាក្រុមហ៊ុន តាមរយៈ​កម្មវិធីសាខាក្រុមហ៊ុន រហូត​ទាល់តែ​ការ​បំពាន​នោះ​ត្រូវ​បាន​ដោះស្រាយ​រួ​ច។​
ក្នុងករណី​ដែល​មាន​ការ​បំពាន​ម្ដង​ហើយ​ម្ដង​ទៀត​លើ​មាត្រា​នេះ​នៃ​កិច្ចព្រមព្រៀង​ ​នោះ​ក្រុមហ៊ុន​ នឹង​មានសិទ្ធិ​ក្នុង​កា​រ​កែ​ប្រែ​លក្ខខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​ជា​មួយ​សាខាក្រុមហ៊ុន តាមរយៈកម្មវិធីសាខាក្រុមហ៊ុន​។​
3. ប្រភពនៃការចូលមើលគេហទំព័រ​
‎3.1. នៅ​ពេល​ធ្វើ​ការ​ចុះ​ឈ្មោះ សាខាក្រុមហ៊ុន​យល់​ព្រម​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ប្រភពនៃការ​ចូលមើលគេហទំព័រ​ ​ដែល​ខ្លួន​មានបំណង​ប្រើប្រាស់​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​។​
‎3.2. សាខាក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះការ​លុប​ចោល​ដោយ​ចេតនា​លើ​ប្រភពនៃ​ការ​ចូលមើលគេហទំព័រ​ណាមួយ​។​ តាមរយៈកម្មវិធី​សាខាក្រុមហ៊ុន សកម្មភាព​នេះ​អា​ចនាំ​ឱ្យ​ក្រុមហ៊ុន ចាត់វិធានការ​ដាក់ទណ្ឌកម្ម ដែល​អាច​រួមមាន​ ការ​ប្លុក​ការ​ទូទាត់ និង​ការ​កែ​ប្រែ​លក្ខខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាខាក្រុមហ៊ុន​ជាដើម​។​
‎3.3. សេវាកម្ម​សម្របសម្រួល​របស់​ក្រុមហ៊ុន​ ​ត្រូវ​គ្រប់គ្រង​លើអនុលោមភាព​នៃ​ការ​ចូលមើលគេហទំព័រ​ ​ដែល​ប្រើដោយ​សាខាក្រុមហ៊ុន​។ សាខាក្រុមហ៊ុន​អាច​ទាក់ទងផ្នែកផ្ដល់​ជំនួយ​នៃ​កម្មវិធី​សាខាក្រុមហ៊ុន​ សម្រាប់​ធ្វើ​ការ​បញ្ជាក់​។​
4. ការ​ដាក់កំហិត​លើ​ការ​ប្រើប្រាស់​វត្ថុ​ជាប់​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​
‎4.1. សាខាក្រុមហ៊ុន​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ការ​ថត​ចម្លងទាំង​ស្រុង​ឬ​ដោយ​ផ្នែក​នូវ ទ្រង់​ទ្រាយ​របស់​គេហទំព័រ​ ឬ​ទំព័រ​លោតចេញមក​នីមួយ​ៗ​របស់​ម៉ាកយីហោ​ចម្បង​របស់​ក្រុមហ៊ុន​ ក៏ដូចជា​គេហទំព័រ​របស់​ពាណិជ្ជនាម​ និង​ម៉ាកដែល​ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​។​ បន្ថែម​លើ​នេះ​ គេហទំព័រ​ឬ​ទំព័រ​លោតចេញ​មក​របស់​សាខាក្រុមហ៊ុន​ ​មិន​ត្រូវ​មានលក្ខណៈមើលទៅដូច​ជាប់​ទាក់​ទង​ ឬ​ត្រូវ​គ្រប់គ្រង​ដោយ​ម៉ាកយីហោចម្បង​របស់​ក្រុមហ៊ុន​ ឬម៉ាកយីហោ​ពាក់ព័ន្ធ​របស់ក្រុមហ៊ុន​ឡើយ​។
‎4.2. សាខាក្រុមហ៊ុន​មិន​ត្រូវ​មានសិទ្ធិ​ក្នុង​ការ​ប្រើប្រាស់ឡូហ្គោ​ ក្រាហ្វិក​ និង​សម្ភារៈផ្សព្វផ្សាយ​ទីផ្សារ​របស់​ក្រុមហ៊ុន​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​តំណាង​របស់​ក្រុមហ៊ុន​ឡើយ​ លើកលែង​តែ​សម្ភារៈនោះ​ជាផ្នែកមួយ​នៃ​កម្មវិធី​សាខាក្រុមហ៊ុន​។​
‎4.3. សាខាក្រុមហ៊ុន​យល់​ព្រម ​មិន​ធ្វើ​ការ​ចុះ​ឈ្មោះ ឬ​ប្រើប្រាស់ផ្នែក​នៃ​អាសយដ្ឋាន​គេហទំព័រ (ដូម៉េន) ​ទំព័រវេបសាយ​ខាង​ក្នុង​ និងកម្មវិធីឧបករណ៍​ចល័ត​ ភាព​ខុស​គ្នាណាមួយ​នៃឈ្មោះ​ម៉ាកយីហោចម្បង​របស់ក្រុមហ៊ុ​ន​ ឬ​ម៉ាកយីហោ​ដទៃ​ទៀត​របស់ក្រុមហ៊ុន​ ដែល​រួម​បញ្ចូល​ ឬ​រួមមាន​ឈ្មោះ​របស់​ម៉ាកយីហោណាមួយ​របស់ក្រុមហ៊ុន ឬ​ក្នុង​ទំហំ​មួយ​ដែល​អាច​មាន​ការភាន់ច្រឡំទៅនឹង​ម៉ាកពាណិជ្ជ​របស់ក្រុមហ៊ុន​។ សាខាក្រុមហ៊ុន​យល់​ស្រប​ទៅ​នឹង​សិទ្ធិ​របស់​ក្រុមហ៊ុន​ក្នុង​ការ​កំណត់​ពី​លទ្ធភាព​នៃ​ការ​ភាន់ច្រឡំផងដែរ។​
‎4.4. សាខាក្រុមហ៊ុន​មិន​ត្រូវ​មាន​សិទ្ធិ​ក្នុង​ការ​ទិញ/ចុះ​ឈ្មោះ​/ប្រើប្រាស់​ពាក្យ​គន្លឹះ សំណួរ​ស្វែង​រក​ ឬ​ព័ត៌មានកំណត់​អត្តសញ្ញា​ណដទៃ​ផ្សេង​ទៀត​ សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ប្រព័ន្ធ​ស្វែង​រក​ ​គេហទំព័រស្ថាប័ន សេវាកម្មផ្សព្វផ្សាយ​ ឬ​ការ​ស្វែង​រក/សេវា​បញ្ជូនបន្ត​ដទៃ​ផ្សេង​ទៀត​ដែល​មា​នលក្ខណៈដូច​គ្នា​បេះបិទ​ ឬ​ស្រដៀង​គ្នា​ទៅ​នឹង​ពាណិជ្ជនាម​ (ម៉ាក​) របស់ក្រុមហ៊ុន ឬ​ម៉ាកយីហោដទៃ​ផ្សេង​ទៀត​ណាមួយ ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុនឡើយ​។​ ទាំង​នេះ​រួម​បញ្ចូលទាំង​មេតាថែកស៍ (meta tags) នៅ​លើ​គេហទំព័រ​របស់​សាខាក្រុមហ៊ុន​ ដែល​មាន​លក្ខណៈដូច​គ្នា​បេះបិទ​ ឬ​ស្រដៀង​គ្នា​នឹង​ពាណិជ្ជនាម (ម៉ាក​) ណាមួយ​របស់ក្រុមហ៊ុន។​
សាខាក្រុមហ៊ុន​ មិន​ត្រូវ​មានសិទ្ធិ​ក្នុង​ការ​បង្កើត​ទំព័រ​ និង/ឬគ្រុប​នៅ​លើ​បណ្ដាញ​សង្គម​នានា​ (រួមមានជា​អាទិ៍​ Facebook, Twitter ។ល។) ដែល​អាច​នាំឱ្យ​មាន​ការ​យល់ច្រឡំថា​ជា​ទំព័រ​ ឬ​គ្រុប​របស់​ក្រុមហ៊ុន​ និង​/ឬ​ម៉ាកយីហោ​របស់​ក្រុមហ៊ុន​ឡើយ។​
សាខាក្រុមហ៊ុន​ក៏​យល់​ស្រប​មិន​បង្កើត​ឬ​ចែកចាយ​កម្មវិធីឧបករណ៍​ចល័ត ​ឬ​កម្មវិធី​គេហទំព័រ​ ក៏ដូច​ជា​គេហទំព័រ ​ដែល​អាច​មាន​ការ​យល់ច្រលំ​ថា​ជា​កម្មវិធី​ឬ​គេហទំព័រនៃ​ម៉ាកយីហោ​របស់ក្រុមហ៊ុន។​
‎4.5. ក្នុង​ករណី​មាន​ការ​បំពាន​លើ​មាត្រា​ 4.1 - 4.4 នៃ​កិច្ចព្រមព្រៀង​នេះ​ ក្រុមហ៊ុន​នឹង​មានសិទ្ធិ​ក្នុង​ការ​ត្រួតពិនិត្យឡើង​វិញ​លើ​លក្ខខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាខាក្រុមហ៊ុន​។
5. ការ​ប្រកួត​ប្រជែង​
‎5.1. សាខាក្រុមហ៊ុន​យល់​ព្រម​មិន​ដាក់​សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្ម​ និង​មិន​ធ្វើ​ការ​បែងចែកសម្ភារៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជំនួស​មុខ​ឱ្យ​អ្នកគ្រប់គ្រង​ អ្នក​ចាត់ការ​ ឬ​និយោជិតដទៃ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​ឡើយ​ ជា​ពិសេស​គឺ​កម្មវិធី​សាខាក្រុមហ៊ុន​។​ រាល់​សម្ភារៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ និងការអំពាវនាវដល់អតិថិជនក្នុងនាមក្រុមហ៊ុន ត្រូវ​ផ្ញើចេញ​ពី​អាសយដ្ឋាន​អ៊ីម៉ែល​ផ្លូវ​ការ​ដែលមាន​ចុះ​បញ្ជី​នៅ​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​។​
‎5.2. សាខាក្រុមហ៊ុនមិន​ត្រូវ​មានសិទ្ធិ​ក្នុងការ​ទាក់ទង​អតិថិជន​សក្ដានុពល​ក្នុង​លក្ខណៈណាមួយ​ដែល​អាច​នឹង​បង្ក​ជា​ការ​ប្រកួត​ប្រជែង​រវាង​សាខាក្រុមហ៊ុននិង​ក្រុមហ៊ុន​ ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ​គេហទំព័រ​នេះ​ ឬ​គេហទំព័រផ្សេង​ៗ​ទៀត​ឡើយ​។​
‎5.3. ក្នុង​លក្ខណៈ​ជា​កា​រផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ក្រុមហ៊ុន សាខាក្រុមហ៊ុន​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ការប្រើប្រាស់​សម្ភារៈផ្សាយ​ពាណិជ្ជកម្ម​ជាសារឥតបានការឡើយ​ ​ការផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មតាមបរិបទ​ជា​មួយ​ម៉ាកយីហោ​ណាមួយ​របស់ក្រុមហ៊ុន​ និង​ទម្រង់​នៃ​ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​ ដូច​ជា ​ចុចពីក្រោម ឬ​ផុស​ចេញ​ពី​ក្រោម (​clickunder and popunder) ជា​ដើម​។​
‎5.4. សាខាក្រុមហ៊ុនយល់​ស្រប​ថា​ ​ខ្លួន​នឹង​មិន​ផ្ដល់​ជូន​ ឬ​ផ្ដល់ការលើកទឹក​ចិត្ត​ (ជាហិរញ្ញវត្ថុ ឬជា​អ្វី​ផ្សេងទៀត​)​ សម្រាប់​ធ្វើ​ការ​ចុះ​ឈ្មោះ ​ធ្វើ​ការ​ដាក់​ប្រាក់ ឬ​ចាត់វិធានការ​ណាមួយ​ចំពោះ​អ្នក​ប្រើប្រាស់ថ្មី ដែល​មាន​សក្ដានុពល​រ​បស់​ក្រុមហ៊ុន​ ដោយ​ពុំ​មាន​ការ​យល់​ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី​ក្រុមហ៊ុន​ក្នុង​នាម​ជា​ផ្នែក​នៃ​កម្មវិធីសាខាក្រុមហ៊ុន​ឡើយ​ លើកលែង​តែ​កម្មវិធី​ផ្សព្វផ្សាយ​ស្ដង់ដា​ដែល​ក្រុមហ៊ុន​អាច​ផ្ដល់​ជូន​បាន​ពី​ពេល​មួយ​ទៅពេល​មួយ ​តាមរយៈ​កម្មវិធីសាខាក្រុមហ៊ុន​ប៉ុណ្ណោះ។​
‎5.5. សាខាក្រុមហ៊ុន​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ការ​ចុះ​ឈ្មោះ​គណនី​អ្នកលេង​ផ្ទាល់ខ្លួន​ជាមួយ​ក្រុមហ៊ុន​តាមរយៈ​តំណភ្ជាប់​បញ្ជូន​បន្ត​របស់ខ្លួន​ ព្រមទាំង​ហាមឃាត់ការគប់គិត​ប្រព្រឹត្តអាក្រក់ជាមួយ​អ្នក​ប្រើប្រាស់ដទៃ​ផង​ដែរ។​
‎5.6. សាខាក្រុមហ៊ុន​ត្រូវ​បាន​ហាម​ឃាត់​មិនឱ្យ​ប្រើប្រាស់​ឃុកគីបន្ថែម​ មានដូច​ជា​៖​
‎- ការ​បើកគេហទំព័រ​ Melbet តាម​ iframe ដែលមានទំហំស្មើសូន្យ​ ក៏​ដូច​ជា​ក្នុង​តំបន់​មើល​មិនឃើញ​ជា​ដើម​
‎- ការ​អនុវត្ត​ថេកស៍​ អក្សរ​ក្រម​ឃុកគី​ និងកម្មវិធី​ស្រដៀង​គ្នា​ផ្សេង​ទៀត​។​
‎5.7. សាខាក្រុមហ៊ុន​ត្រូវ​បាន​ហាមឃាត់មិន​ឱ្យ​ប្រើប្រាស់​ការ​បើកមើល​តាម​រយៈ​ទម្រង់​សន្មត ​ដើម្បី​ផ្សព្វផ្សាយ​កម្មវិធីរបស់​ក្រុមហ៊ុនឡើយ​។​
‎5.8. ក្នុង​ករណី​មាន​ការ​ល្មើស​នឹង​មាត្រា​ ​5.1 - 5.7 នៃ​កិច្ចព្រមព្រៀង​នេះ​ ក្រុមហ៊ុន​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​លក្ខខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាខាក្រុមហ៊ុន និង​អាច​បិទ​គណនីសាខាក្រុមហ៊ុន​បាន​។
‎6. ព័ត៌មាន​សម្ងាត់​
‎6.1. ក្នុង​អំឡុង​ពេល​នៃ​កិច្ចព្រមព្រៀង​នេះ​ សាខាក្រុមហ៊ុន​អាច​ទទួលបាន​ព័ត៌មានសម្ងាត់​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​របស់​ក្រុមហ៊ុន​ ប្រតិបត្តិការ​ បច្ចេកវិទ្យា​ និងកម្មវិធីសាខាក្រុមហ៊ុន (រួម​មានដូចជា​ ប្រាក់ចំណូល​ និង​ប្រាក់កម្រៃ​ជើង​សា​ដទៃ​ផ្សេង​ទៀត​ដែល​សាខាក្រុមហ៊ុន​ទទួល​បាន​ជា​ផ្នែកមួយ​នៃ​កម្មវិធីសាខាក្រុមហ៊ុន)។​
‎6.2. សាខាក្រុមហ៊ុន​យល់​ព្រម​មិន​បញ្ចេញ​ព័ត៌មាន​ ឬ​ផ្ទេរ​ព័ត៌មាន​សម្ងាត់​ណាមួយ​ទៅ​កាន់ភាគីបី​នោះ​ទេ​ លើកលែង​តែ​សាខាក្រុមហ៊ុន​មាន​ការ​យល់ព្រមជាលាយលក្ខណ៍​អក្សរ​ពី​ក្រុមហ៊ុន​។​ សាខាក្រុមហ៊ុន​នឹង​ប្រើប្រាស់​ព័ត៌មាន​សម្ងាត់​តែ​ក្នុង​គោលបំណង​ដើម្បី​សម្រេច​នូវ​កម្មវត្ថុ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ប៉ុណ្ណោះ។​ កាត​ព្វកិច្ច​របស់​សាខាក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​សម្ងាត់​ ត្រូវ​បន្ត​មាន​សុពលភាព​ដដែល​ បន្ទាប់​ពីកិច្ចព្រមព្រៀង​នេះ​បាន​បញ្ចប់។​
‎6.3. ក្នុង​ករណី​នៃ​ការ​បំពាន​លើ​មាត្រា​ 6.1 -6.2 ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ក្រុមហ៊ុន​ត្រូវ​មានសិទ្ធិ​ក្នុង​ការ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ​ជាមួយ​សាខាក្រុមហ៊ុន​ និង​អនុវត្ត​ការ​ផាកពិន័យ​ស្រប​តាម​ច្បាប់​ជា​ធរមានស្ដីពី​ការ​ការ​ពារ​ព័ត៌មាន​សម្ងាត់​។​
‎7. ថ្លៃ​សេវា​សម្រាប់​ការ​ទាក់ទាញ​អ្នក​ប្រើប្រាស់​ថ្មី​
‎7.1. ប្រាក់​ចំណូល​របស់​សាខាក្រុមហ៊ុននឹង​មិនមាន​តម្លៃ​ថេរឡើយ​ ហើយ​នឹង​អាស្រ័យ​លើ​ប្រាក់ចំណូល​របស់ក្រុមហ៊ុន​ដែល​ទទួល​បាន​ពី​អ្នក​ប្រើប្រាស់ថ្មី​ដែល​បាន​ចុះ​ឈ្មោះ​តាម​តំណភ្ជាប់​បញ្ជូនបន្ត​របស់​សាខាក្រុមហ៊ុន​ ក៏​ដូច​ជា​អាស្រ័យលើ​គុណភាព​នៃ​ការ​ចូលមើលគេហទំព័រ​ផង​ដែរ។​
‎7.2. ភ្លាម​ៗ​បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​រួច​ សាខាក្រុមហ៊ុន​ថ្មីនីមួយ​ៗ​នឹងទទួល​បានថ្លៃ​សេវា​ក្នុង​ចំនួន​ 20 (ម្ភៃ)% នៃ​ប្រាក់ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​ ដែលទទួល​បាន​ដោយសារ​អ្នក​ប្រើប្រាស់​ថ្មី​ដែល​សាខាក្រុមហ៊ុន​ទាក់ទាញបាន​ក្នុង​រយៈពេល​ 3 (បី) ខែ​ប្រតិទិន​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​អាជីវកម្ម​។​ ក្នុង​ពេល​ផុត​កំណត់​នៃ​រយៈ​ពេល​កំណត់​ 3 (បី) ខែប្រតិទិននេះ​ ចំនួន​ថ្លៃ​សេវា​នឹង​ស្មើ​ 15 (ដប់ប្រាំ)% ​នៃ​ប្រាក់​ចំណេ​ញសុទ្ធ​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ពី​អ្នក​ប្រើប្រាស់​ថ្មី​ដែល​សាខាក្រុមហ៊ុន​ជា​អ្នក​ទាក់ទាញ​ ​ទន្ទឹមនឹងនោះ លទ្ធភាព​បង្កើនភាគរយ​នៃ​ថ្លៃសេវា​នោះគឺអាស្រ័យ​លើ​ចំនួន​អ្នក​ប្រើប្រាស់​ថ្មី​ដែល​ទាក់ទាញ​បាន​៖ រហូត​ដល់ 20 (ម្ភៃ)% ទៅ​ 25 (ម្ភៃប្រាំ)%។​ សាខាក្រុមហ៊ុន​អាចកែ​ប្រែ​លក្ខខណ្ឌ​សម្រាប់​ការ​បង្កើន​ចំនួន​ថ្លៃ​សេវា​ជាមួយ​តំណាង​របស់​កម្មវិធី​សាខាក្រុមហ៊ុនបាន​។​
‎7.3. ប្រសិនបើ​ក្នុង​រយៈពេល​ 3 (បី) ខែ​ប្រតិទិន​ជាប់​ៗ​គ្នា​ សាខាក្រុមហ៊ុនមិនអាច​ទាក់ទាញ​អ្នក​ប្រើប្រាស់​ថ្មី​បាន​ច្រើន​ជាង​ 3 (បី) នាក់​ទេ​ នោះ​ក្រុមហ៊ុ​ន​នឹង​មានសិទ្ធិ​ (ប៉ុន្តែ​មិនមែនជាកាតព្វកិច្ច) ​ក្នុង​ការ​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាខាក្រុមហ៊ុនបាន​ រួម​ទាំង​ការ​កាត់​បន្ថយ​ចំនួន​ថ្លៃសេវា​ដែល​សាខាក្រុមហ៊ុនទទួល​បាន​ ឬ​ផ្អាកដំណើរ​ការ​គណនីសាខាក្រុមហ៊ុន​នៅ​ក្នុង​កម្មវិធី​សាខាក្រុមហ៊ុន។​ ​ការ​សួរនាំ​អំពីការ​បញ្ចប់កិច្ចព្រមព្រៀង​បច្ចុប្បន្ន​ជាមួយ​សាខាក្រុមហ៊ុន​នឹងត្រូវលើកឡើង ទៅតាមករណីនីមួយៗ។​
​សកម្មភាព​សកម្ម​របស់​សាខាក្រុមហ៊ុន​ក្នុង​កា​រផ្សព្វផ្សាយ​ម៉ាកយីហោ​ក្រុមហ៊ុន​ អាចទទួល​បាន​មកវិញ​នូវ​ឱកាស​ក្នុង​ការ​លើកកម្ពស់​លក្ខខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ ជា​ពិសេស​ ការ​បង្កើន​ចំនួន​ថ្លៃ​សេវា​។​ សាខាក្រុមហ៊ុន​នឹងទទួលបានការ​ជូនដំណឹង​អំពី​ព័ត៌មាន​នេះ​តាមរយៈ​សំបុត្រដែលផ្ញើ​ទៅកាន់​អាសយដ្ឋាន​អ៊ីម៉ែល​ដែល​បាន​ផ្ដល់ជូន​នៅ​ក្នុង​គណនី​សាខាក្រុមហ៊ុន។​
8. ការទូទាត់ថ្លៃសេវា
‎8.1. សាខាក្រុមហ៊ុន​អាច​ទទួល​បាន​ប្រាក់​ចំណូល​មួយ​សប្ដាហ៍​ម្ដង​ (រៀង​រាល់​ថ្ងៃ​អង្គារ​ ​សម្រាប់តែ​រយៈពេល​ពី​ថ្ងៃ​ចន្ទ​ដល់ថ្ងៃ​អាទិត្យ​ កាល​ពី​សប្ដាហ៍​មុន​ប៉ុណ្ណោះ) តែលុះ​ត្រា​ណា​តែសាខា​នោះ​បាន​ព្រមព្រៀង​គ្នា​កាលពី​មុន​ជាមួយ​អ្នក​ចាត់ការ​ក្រុមហ៊ុន​អំពី​ព័ត៌មាន​លម្អិត​នៃ​ការ​ទូទាត់​ ក៏​ដូច​ជា​ប្រសិន​បើ​ប្រាក់ចំណូល​ដែល​រក​បាន​នោះ​ ​លើស​ពី​តម្លៃ​ទូទាត់​អប្បបរមា​ចំនួន​ 30$ (សាមសិប​ដុល្លារអាមេរិក) និង​បាន​ទាក់ទាញ​អ្នក​លេ​ង​ច្រើន​ជាង​ 3 នាក់​។​ ប្រាក់​ដែល​មាន​សម្រាប់​ដក​ ត្រូវ​បាន​បង្កើត​ឡើង​ចេញ​ពី​ព្រឹត្តិការណ៍​ដែល​បានគណនា​ចប់​សព្វគ្រប់​។​ ប្រាក់ចំណូល​ពី​ព្រឹត្តិការណ៍​ដែល​មិន​ទាន់បាន​គណនា​រួច​ នឹង​ត្រូវ​រក្សា​ទុក​រហូត​ដល់​ការ​ទូទាត់គ្រប់ចំនួន​ (រក្សាទុក)។​
ប្រសិនបើ​សាខាក្រុមហ៊ុន​ពុំ​មាន​ចំនួន​ទឹក​ប្រាក់​អប្បបរមា​ដែ​ល​បាន​លើកឡើង​ពី​ខាងលើ​នៅ​ក្នុង​គណនី​សាខាក្រុមហ៊ុន​ទេ​ នោះទឹក​ប្រាក់​នឹង​ត្រូវ​ផ្ទេរ​ដោយ​ស្វ័យ​ប្រវត្តិ​នៅពេល​បន្ទាប់ៗទៀត​ រហូត​បង្គរ​បាន​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ការ​។​ សមតុល្យ​អវិជ្ជមាន​ ក៏​ត្រូវ​បូកបង្គរ​ទៅ​ខែ​បន្ទាប់​ផង​ដែរ។​
‎8.2. កម្មវិធីសាខាក្រុមហ៊ុន​របស់​ក្រុមហ៊ុន​ ​ត្រូវ​មាន​សិទ្ធិ​ក្នុង​ការ​ពន្យារ​ពេលនៃ​ការ​ទូទាត់ប្រាក់​ទៅឱ្យ​សាខាក្រុមហ៊ុន​រហូ​តដល់​ទៅ​ 2 (ពីរ) ខែ ក្នុងករណី​ដែល​មាន​បញ្ហា​បច្ចេកទេស​ដែ​លមើល​មិនឃើញ​នៅ​ក្នុង​កម្មវិធីសាខាក្រុមហ៊ុន ក៏​ដូច​ជា​ប្រសិន​បើ​មាន​ការ​ចាំ​បាច់​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​សាខាក្រុមហ៊ុន និង​ប្រភពនៃ​ការ​ចូលមើលគេហទំព័រ​។ ក្នុង​ករណី​មាន​ការ​ពន្យារ​ពេល​ទូទាត់​ សាខាក្រុមហ៊ុន​អាច​ធ្វើ​ការ​បញ្ជាក់ពីមូលហេតុ​ទាំង​នោះ​ជាមួយ​អ្នកចាត់​ការ​ផ្ទាល់​ខ្លួន​របស់​ក្រុមហ៊ុនបា​ន​ ពោលគឺ ​ជាមួយ​តំណាង​របស់​សាខាក្រុមហ៊ុន។​

8.3. ក្រុមហ៊ុនមានសិទ្ធិផ្តាច់មុខតែឯកឯងគត់ក្នុងការគណនា និងបញ្ចេញប្រាក់ចំណូលទៅគណនីដៃគូសហការជារូបិយប័ណ្ណដូចគ្នានឹងប្រាក់ចំណូលដែលទទួលបានដោយក្រុមហ៊ុន ពីអ្នកប្រើប្រាស់ថ្មីដែលទាក់ទាញដោយដៃគូសហការ។
‎9. នីតិវិធី​នៃ​ការ​ដោះស្រាយវិវាទ
‎9.1. សាខាក្រុមហ៊ុនអាច​ធ្វើ​ការ​តវ៉ា​ចំពោះ​សេចក្ដី​សម្រេច​ណាមួយ​របស់​អ្នកតំណាង​របស់​កម្មវិធី​សាខាក្រុមហ៊ុនបាន​។​ សម្រាប់គោលបំណង​នេះ​ សាខាក្រុមហ៊ុន​ត្រូវ​ទាក់ទង​សេវាផ្ដល់​ជំនួយរបស់​កម្មវិធីសាខាក្រុមហ៊ុន និង​បញ្ជាក់​ពី​អំណះអំណាង​របស់ខ្លួន​។​
‎9.2. ព័ត៌មាន​ទាំង​អស់​ត្រូវ​ផ្ដល់ជូន​ដោយ​សាខាក្រុមហ៊ុន​តែក្នុង​ទម្រង់​ជាលាយលក្ខណ៍​អក្សរទៅកាន់​អ៊ីម៉ែល​ផ្លូវ​ការ​របស់​សេវាផ្ដល់​ជំនួយ​កម្មវិធីសាខាក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​។ ព័ត៌មាន​លម្អិត​ទំនាក់ទំនង​នៃ​ផ្នែក​សេវា​ផ្ដល់ជំនួយ​ មាន​ផ្ដល់ជូន​នៅ​លើ​គេហទំព័រ​នៃ​កម្មវិធី​សាខាក្រុមហ៊ុន។​
‎9.3. សេវា​ផ្ដល់ជំនួយ​នៃ​កម្មវិធី​សាខាក្រុមហ៊ុន នឹងមានសិទ្ធិ​ក្នុង​ការ​បដិសេធ​មិនពិចារណា​លើ​បណ្ដឹង​ណាមួយ​ ប្រសិន​បើ​សាខាក្រុមហ៊ុន​ខកខាន​ក្នុង​ការ​ផ្ដល់​ភស្តុតាង​បញ្ជាក់អំពី​ការរំលោភ​បំពាននោះ​។​
‎9.4. រយៈពេល​សម្រាប់​ការ​ពិចារ​លើ​បណ្ដឹង​ ត្រូវ​មាន​រយៈពេល​ 14 (ដប់បួន) ថ្ងៃធ្វើ​ការ​ គិត​ចាប់ពី​ថ្ងៃ​នៃ​ការ​ទទួល​ពាក្យ​បណ្ដឹង​។​
‎9.5. ក្រោយ​ពី​ការ​ពិចារណាលើ​ពាក្យបណ្ដឹង​ហើយ សេចក្តី​សម្រេច​ណាមួយ​ដែល​ក្រុម​ហ៊ុន​បាន​ធ្វើឡើង​ពាក់ព័ន្ធនឹង​កម្មវិធីសាខាក្រុមហ៊ុនរបស់ Melbet ​ត្រូវ​ចាត់ទុក​ជា​សេចក្ដី​សម្រេច​ចុងក្រោយ​ និង​គ្មាន​ការ​កែ​ប្រែឡើយ​។ ក្រុមហ៊ុន​រក្សា​សិទ្ធិ​ក្នុង​ការ​លុប​ចោល​កា​រ​ប្រាស្រ័យ​ទាក់​ទង​ណាមួយ​ដែល​មាន​ការ​ប្រមាថ ការ​ជេរ​ប្រទេច​ ការ​ញុះញង់​ឱ្យ​ប្រើអំពើ​ហិង្សា​ ឬ​ការ​ចោទ​ប្រកាន់​មិនពិត និង​ធ្វើ​ការ​ផ្អាកកិច្ចសហប្រតិបត្តិការ​ជាមួយ​សាខាក្រុមហ៊ុន​ដែល​អ្នក​ជា​ផ្ញើ​ការ​ប្រាស្រ័យ​ទាក់ទង​ដែល​មាន​លក្ខណៈបែប​នេះ​។​